ឥឡូវនេះមិនចាំបាច់ទិញ iPad ក៏អាចប្រើ iPad នៅលើ Windows បានដែរ! ប្រិយមិត្តប្រហែលជាធ្លាប់ដឹងខ្លះហើយថា OS X ក៏អាចប្រើបាននៅលើ Windows តាមរយៈការប្រើ Vmware ប៉ុន្តែប្រិយមិត្តប្រហែលជាមិនធ្លាប់ដឹងពី iOS នោះទេ។ ដូច្នេះ Sabay សូមលើកយកពីកម្មវិធីមួយឈ្មោះថា iPadianដែលមានរូបរាងដូចកម្មវិធីនៅលើ iPad បេះបិទមកបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា។
លក្ខណៈពិសេសរបស់កម្មវិធី iPadian មានដូចជា៖
-អាចបើក Full Screen
-មាន Custom App Store
-មានហ្គេម
-អាចចាក់តន្ត្រី និងវីដេអូដោយសេរី
-មាន Webkit browser
-មាន Facebook nofification & messages និង
-មាន Social Chat ទៀតផង។
គុណវិបត្តិ៖
-គ្មាន App Store ផ្លូវការ គឺមានតែ Custom App Store ពី iPadian ប៉ុណ្ណោះ
-ជាកម្មវិធីប្រើ Adobe Air ដូច្នេះមិនអាចដំឡើងកម្មវិធីដូច iOS ពិតនោះទេ
វិធីប្រើ៖
-ប្រិយមិត្តត្រូវទាញយកកម្មវិធី Adobe Air ហើយដំឡើងជាមុនសិនទើបអាចប្រើ iPadian បាន
-រួចទាញយកកម្មវិធី iPadian ដោយចុចត្រង់នេះ
-បន្ទាប់មកគ្រាន់ Extract ឯកសារនោះ រួចចុចលើ iPadian.exe ជាការស្រេច។
បញ្ជាក់៖ អាចប្រើបានលើគ្រប់កំណែប្រែ Windows រួមទាំង Windows 8 Developer Preview ផងដែរ។
0 comments:
Post a Comment