__________________________________________________________________

Facebook Like

Monday, March 26, 2012

[Software] iPadian | ប្រើប្រាស់ iPad លើ Windows


ឥឡូវ​នេះ​មិន​ចាំ​បាច់​ទិញ iPad ក៏​អាច​ប្រើ iPad នៅ​លើ Windows បាន​ដែរ! ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះ​ហើយ​ថា OS X ក៏​អាច​ប្រើ​បាន​នៅ​លើ Windows តាម​រយៈ​ការ​ប្រើ Vmware ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ពី iOS នោះ​ទេ។ ដូច្នេះ​ Sabay សូម​លើក​យក​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា iPadianដែល​មាន​រូបរាង​ដូច​កម្មវិធី​នៅ​លើ iPad បេះបិទ​មក​បង្ហាញ​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា។
លក្ខណៈ​ពិសេស​របស់​កម្មវិធី​ iPadian មាន​ដូចជា៖
-អាច​បើក Full Screen
-មាន Custom App Store
-មាន​ហ្គេម
-អាច​ចាក់​តន្ត្រី និង​វីដេអូ​ដោយ​សេរី
-មាន Webkit browser
-មាន Facebook nofification & messages និង
-មាន Social Chat ទៀត​ផង។
គុណវិបត្តិ៖
-គ្មាន​ App Store ផ្លូវការ​ គឺ​មាន​តែ Custom App Store ពី iPadian ប៉ុណ្ណោះ
-ជា​កម្មវិធី​ប្រើ Adobe Air ដូច្នេះ​មិន​អាច​ដំឡើង​កម្មវិធី​ដូច​ iOS ពិត​នោះ​ទេ
វិធី​ប្រើ៖
-ប្រិយមិត្ត​ត្រូវ​ទាញ​យក​កម្មវិធី Adobe Air ហើយដំឡើងជា​មុន​សិន​ទើប​អាច​ប្រើ iPadian បាន ​
-រួច​ទាញ​យក​​កម្មវិធី iPadian ដោយ​ចុច​ត្រង់​នេះ
-បន្ទាប់​មក​គ្រាន់ Extract ឯកសារ​នោះ រួច​​​ចុច​លើ​ iPadian.exe ជាការស្រេច។

បញ្ជាក់៖ អាច​ប្រើ​បាន​លើ​គ្រប់​កំណែ​ប្រែ​ Windows រួម​ទាំង Windows 8 Developer Preview ផង​ដែរ។

0 comments:

Post a Comment